(សារ៉ា)
ថ្ងៃ ច័ន្ទ ទី ២៨ ខែ ធ្នូ ឆ្នាំ ២០០៩
(រូបថតជោគជ័យ)
បុរសរូបនេះជាប់ចោទកោសខ្យល់រំលោភត្រូវឃាត់ខ្លួន
ជន ម្នាក់ត្រូវសមត្ថ កិច្ចនគរបាលប៉ុសិ៍្ដទួលទំពូងទី២ សហការជា មួយនគរបាលព្រហ្មទណ្ឌខណ្ឌចំការមនធ្វើការ ឃាត់ខ្លួនកាលពីយប់ថ្ងៃទី២៥ ធ្នូ ឆ្នាំ២០០៩ នៅចំណុចផ្ទះលេខ១៥៩ ផ្លូវលេខ២៧១ ភូមិ ៤ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន ដោយ យោងតាមពាក្យបណ្ដឹងរបស់នារីប្រកបមុខ របរកោសជប់ម្នាក់ប្ដឹងសមត្ថកិច្ចថា បានធ្វើ សកម្មភាពចាប់រូបនាងរំលោភសេពសន្ថវៈ ក្នុងបន្ទប់ផ្ទះជាន់ទី២ ។
ជនដែលសមត្ថកិច្ចឃាត់ខ្លួននេះ ឈ្មោះ សាំង សុខុម អាយុ២៧ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅបណ្ដោះអាសន្នក្នុងការដ្ឋានសំណង់ ក្បែរកន្លែងកើតហេតុនោះ ។ដោយឡែក នារីម៉ាស្សាកោសជប់ដែលប្ដឹងសមត្ថកិច្ចឱ្យ ចាប់ខ្លួនឈ្មោះសាំង សុខុម នោះ ឈ្មោះញឹក រ៉ានីត អាយុ១៩ឆ្នាំ។តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា មុនពេលសមត្ថកិច្ចធ្វើការឃាត់ ខ្លួន ឈ្មោះសាំង សុខុម បានផឹកស្រាស្រវឹង យ៉ាងខ្លាំង ហើយពេលត្រឡប់មកពីផឹកស៊ីវិញ សាំង សុខុម បានដើរទៅរកនាងញឹក រ៉ានីត ឱ្យកោសជប់ធ្វើសរសៃ ដើម្បីបំបាត់ការ ស្រវឹង ។
ប៉ុន្ដែពេលដែលនារីញឹក រ៉ានីត ដើរ ចូលក្នុងបន្ទប់កោសជប់ ស្រាប់តែឈ្មោះសាំង សុខុម ដាក់គន្លឹះទ្វារ ហើយធ្វើសកម្មភាពចាប់ សំរាតខោអាវនាងធ្វើការរំលោភសេពសន្ថវៈយ៉ាងកំរោល ប៉ុន្ដែគេមិនទាន់អស់ចិត្ដដោយ សារតែមិនទាន់ដល់គោលដៅ ជាហេតុធ្វើឱ្យ នាងញឹក រ៉ានីត ស៊ូទ្រាំមិនបាន ក៏ស្រែកហៅ គេឯងដែលនៅទីនោះឱ្យជួយ ។ ភ្លាមៗនោះ ម្ចាស់ផ្ទះកោសជប់រួមជាមួយនារីកោសជប់ ២នាក់ផ្សេងទៀត បានស្ទុះទៅជួយរំដោះ នាងញឹក រ៉ានីត ហើយធ្វើការឃាត់ខ្លួនឈ្មោះ សាំង សុខុម ប្រគល់ឱ្យសមត្ថកិច្ចចាត់ការ តាមផ្លូវច្បាប់ ។
នៅចំពោះមុខសមត្ថកិច្ច ឈ្មោះសាំង សុខុម បានសារភាពថា ខ្លួនពិត ជាបានធ្វើសកម្មភាពចាប់នាងញឹក រ៉ានីត រំលោភសេពសន្ថវៈប្រាកដមែន ។ បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនខ្លួន ឈ្មោះសាំង សុខុម ទៅតុលាការ ដើម្បីធ្វើការ ផ្ដន្ទាទោសតាមច្បាប់ ។សូមរំលឹកថា បន្ទាប់ពីអាជ្ញាធរបានលុប បំបាត់កន្លែងប្រកបរបរជួញដូរផ្លូវភេទ និង បំបាត់ទីតាំងបំរើសេវាកម្មផ្លូវភេទគ្រប់ទី កន្លែងទូទាំងប្រទេសមក ឥឡូវនេះ គេបាន សង្កេតឃើញអ្នកធ្លាប់រកស៊ីបំរើសេវាកម្មផ្លូវ ភេទបានផ្លាស់ប្ដូរពីទីកន្លែងបំរើសេវារួមសិច ត្រង់ៗ
ទៅជ្រកក្រោមស្លាកកោសជប់ម៉ាស្សា ប៉ុន្ដែការពិតទីតាំងនោះ គឺសុទ្ធសឹងជាកន្លែង រួមសិចដូចទីតាំងរួមភេទពីមុនៗមកដែរ។ បញ្ហានេះ សមត្ថកិច្ចមូលដ្ឋាន ក៏ដូចជាការិយា ល័យជំនាញត្រូវតែគិតគូរឡើងវិញ ដើម្បីកុំ ឱ្យមានពាក្យចោទប្រកាន់ថា អ្នករកស៊ីមុខ របរខាងលើនេះ និងសមត្ថកិច្ចមានការត្រូវ រ៉ូវគ្នាតាមរយៈការបង់ប្រាក់ប្រចាំខែ ។
0 comments:
Post a Comment