Monday, December 28, 2009

ស្រវឹង​ជោកជាំ​ទៅ​កោសខ្យល់ បាន​នាង​ធ្វើ​សរសៃ​ស្រួលខ្លួន ចាប់​នាង​រំលោភ​សេពសន្ថវៈ

(សា​រ៉ា)

ថ្ងៃ ច័ន្ទ ទី ២៨ ខែ ធ្នូ ឆ្នាំ ២០០៩

បុរសរូប​នេះជាប់ចោទកោសខ្យល់រំលោភត្រូវ​ឃាត់ខ្លួន

(​រូបថតជោគជ័យ​)

បុរសរូប​នេះជាប់ចោទកោសខ្យល់រំលោភត្រូវ​ឃាត់ខ្លួន

ជន ​ម្នាក់​ត្រូវ​សមត្ថ កិច្ច​នគរបាល​ប៉ុ​សិ៍្ដ​ទួល​ទំពូង​ទី​២ សហការ​ជា មួយ​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌចំការមន​ធ្វើការ ឃាត់ខ្លួន​កាលពី​យប់​ថ្ងៃ​ទី​២៥ ធ្នូ ឆ្នាំ​២០០៩ នៅ​ចំណុច​ផ្ទះ​លេខ​១៥៩ ផ្លូវ​លេខ​២៧១ ភូមិ ៤ សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន ដោយ យោង​តាម​ពាក្យបណ្ដឹង​របស់​នារី​ប្រកប​មុខ របរ​កោស​ជប់​ម្នាក់​ប្ដឹង​សមត្ថកិច្ច​ថា បាន​ធ្វើ សកម្មភាព​ចាប់​រូប​នាង​រំលោភ​សេពសន្ថវៈ ក្នុង​បន្ទប់​ផ្ទះ​ជាន់​ទី​២ ។

ជន​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នេះ ឈ្មោះ សាំង សុខុម អាយុ​២៧​ឆ្នាំ ជា​កម្មករ​សំណង់ ស្នាក់​នៅ​បណ្ដោះអាសន្ន​ក្នុង​ការដ្ឋាន​សំណង់ ក្បែរ​កន្លែង​កើតហេតុ​នោះ ។ដោយឡែក នារី​ម៉ាស្សា​កោស​ជប់​ដែល​ប្ដឹង​សមត្ថកិច្ច​ឱ្យ ចាប់ខ្លួន​ឈ្មោះ​សាំង សុខុម នោះ ឈ្មោះ​ញឹក រ៉ា​នី​ត អាយុ​១៩​ឆ្នាំ​។តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន បានឱ្យ​ដឹង​ថា មុន​ពេល​សមត្ថកិច្ច​ធ្វើការ​ឃាត់ ខ្លួន ឈ្មោះ​សាំង សុខុម បាន​ផឹកស្រា​ស្រវឹង យ៉ាង​ខ្លាំង ហើយ​ពេល​ត្រឡប់​មក​ពី​ផឹកស៊ី​វិញ សាំង សុខុម បាន​ដើរទៅ​រក​នាង​ញឹក រ៉ា​នី​ត ឱ្យ​កោស​ជប់​ធ្វើ​សរសៃ ដើម្បី​បំបាត់​ការ ស្រវឹង ។

ប៉ុន្ដែ​ពេល​ដែល​នារី​ញឹក រ៉ា​នី​ត ដើរ ចូល​ក្នុង​បន្ទប់​កោស​ជប់ ស្រាប់តែ​ឈ្មោះ​សាំង សុខុម ដាក់​គន្លឹះទ្វារ ហើយ​ធ្វើ​សកម្មភាព​ចាប់ សំរាត​ខោអាវ​នាង​ធ្វើការ​រំលោភ​សេពសន្ថវៈ​យ៉ាង​កំរោល ប៉ុន្ដែ​គេ​មិន​ទាន់​អស់ចិត្ដ​ដោយ សារ​តែ​មិន​ទាន់​ដល់​គោលដៅ ជា​ហេតុ​ធ្វើ​ឱ្យ នាង​ញឹក រ៉ា​នី​ត ស៊ូទ្រាំ​មិន​បាន ក៏​ស្រែកហៅ គេឯង​ដែល​នៅ​ទីនោះ​ឱ្យ​ជួយ ។ ភ្លាម​ៗ​នោះ ម្ចាស់ផ្ទះ​កោស​ជប់​រួម​ជាមួយ​នារី​កោស​ជប់ ២​នាក់​ផ្សេង​ទៀត បាន​ស្ទុះ​ទៅ​ជួយ​រំដោះ នាង​ញឹក រ៉ា​នី​ត ហើយ​ធ្វើការ​ឃាត់ខ្លួន​ឈ្មោះ សាំង សុខុម ប្រគល់​ឱ្យ​សមត្ថកិច្ច​ចាត់ការ តាម​ផ្លូវច្បាប់ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ឈ្មោះ​សាំង សុខុម បាន​សារភាព​ថា ខ្លួន​ពិត ជា​បាន​ធ្វើ​សកម្មភាព​ចាប់​នាង​ញឹក រ៉ា​នី​ត រំលោភ​សេពសន្ថវៈ​ប្រាកដ​មែន ។  បច្ចុប្បន្ន សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន ឈ្មោះ​សាំង សុខុម ទៅ​តុលាការ ដើម្បី​ធ្វើការ ផ្ដន្ទាទោស​តាម​ច្បាប់ ។សូម​រំលឹក​ថា បន្ទាប់​ពី​អាជ្ញាធរ​បាន​លុប បំបាត់​កន្លែង​ប្រកប​របរ​ជួញដូរ​ផ្លូវភេទ និង បំបាត់​ទីតាំង​បំរើសេវា​កម្ម​ផ្លូវភេទ​គ្រប់​ទី កន្លែង​ទូ​ទាំង​ប្រទេស​មក ឥឡូវនេះ គេ​បាន សង្កេត​ឃើញ​អ្នក​ធ្លាប់​រកស៊ី​បំរើសេវា​កម្ម​ផ្លូវ ភេទ​បាន​ផ្លាស់​ប្ដូរ​ពី​ទីកន្លែង​បំរើសេវា​រួម​សិច ត្រង់​ៗ

ទៅ​ជ្រក​ក្រោម​ស្លា​កកោស​ជប់​ម៉ាស្សា ប៉ុន្ដែ​ការ​ពិត​ទីតាំង​នោះ គឺ​សុទ្ធ​សឹង​ជា​កន្លែង រួម​សិច​ដូច​ទីតាំង​រួម​ភេទ​ពី​មុន​ៗ​មក​ដែរ​។ បញ្ហា​នេះ សមត្ថកិច្ច​មូលដ្ឋាន ក៏​ដូច​ជា​កា​រិ​យា ល័យ​ជំនាញ​ត្រូវ​តែ​គិតគូរ​ឡើង​វិញ ដើម្បី​កុំ ឱ្យ​មាន​ពាក្យ​ចោទប្រកាន់​ថា អ្នក​រកស៊ី​មុខ របរ​ខាងលើ​នេះ និង​សមត្ថកិច្ច​មានការ​ត្រូវ រ៉ូ​វ​គ្នា​តាម​រយៈ​ការ​បង់ប្រាក់​ប្រចាំខែ ។

0 comments:

Post a Comment